ព្រះត្រៃបិដក ភាគ ០៥
[២៣៣] វារៈនៃសង្ឃាដិកន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីសំគាល់ថា កន្លងហួស៥ថ្ងៃទៅហើយ ត្រូវអាបត្តិបាចិត្តិយ។ វារៈនៃសង្ឃាដិកន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិបាចិត្តិយ។ វារៈនៃសង្ឃាដិកន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីសំគាល់ថា មិនទាន់កន្លងទៅទេ ត្រូវអាបត្តិបាចិត្តិយ។ វារៈនៃសង្ឃាដិមិនទាន់កន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីសំគាល់ថា កន្លងទៅហើយ ត្រូវអាបត្តិទុក្កដ។ វារៈនៃសង្ឃាដិមិនទាន់កន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វារៈនៃសង្ឃាដិមិនកន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីសំគាល់ថា មិនទាន់កន្លងទៅទេ មិនត្រូវអាបត្តិឡើយ។
[២៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីស្លៀកក្តី គ្រងក្តី សំដិលហាលក្តី នូវចីវរទាំង៥ក្នុងថ្ងៃទីប្រាំ១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៥
[២៣៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង
ID: 636791230548454392
ទៅកាន់ទំព័រ៖