ព្រះត្រៃបិដក ភាគ ០៥

ឧបសម្បន្នា​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​អនុបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៣៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុនី​ជា​ម្ចាស់​ចីវរ​នោះ​បាន​ឲ្យ១​ ​ភិក្ខុនី​បាន​ប្រាប់​ហើយ​ស្លៀក​ក្តី​ ​ដណ្តប់​ក្តី​ ​នូវ​ចីវរ​នោះ១​ ​ភិក្ខុនី​មាន​ចីវរ​ចោរ​ដណ្តើម​យក​ទៅ១​ ​ភិក្ខុនី​មាន​ចីវរ​បាត់​ទៅ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី៦​


 ​[​២៣៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​គ្រានោះ​ឯង​ ​ត្រកូល​ឧបដ្ឋាក​របស់​ថុល្ល​នន្ទា​ភិក្ខុនី​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​ពួក​ខ្ញុំ​នឹង​ថ្វាយ​ចីវរ​ដល់​ភិក្ខុនី​សង្ឃ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​និយាយ​ថា​ ​អ្នក​ទាំងឡាយ​មាន​កិច្ច​ច្រើន​ ​មានការ​ដែល​ត្រូវ​ធ្វើ​ក៏​ច្រើន​ ​ដូច្នេះហើយ​ក៏​ធ្វើ​ចីវរ​ទាន​ឲ្យ​អន្តរាយ​ទៅ​។​ ​ទទួល​ពេលនោះ​ ​ផ្ទះ​របស់​ត្រកូល​នោះ​ភ្លើង​ឆេះ​។​ ​មនុស្ស​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636791231794265648
ទៅកាន់ទំព័រ៖