ព្រះត្រៃបិដក ភាគ ០៥

ទុក្កដ​។​ ​ការចែក​ចីវរ​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​មិន​ប្រកបដោយ​ធម៌​វិញ​ ​ហើយ​ហាមឃាត់​ ​មិន​ត្រូវអាបត្តិ​។​ ​ការចែក​ចីវរ​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ការចែក​ចីវរ​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ការចែក​ចីវរ​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​មិន​ប្រកបដោយ​ធម៌​ ​មិន​ត្រូវអាបត្តិ​។​
 ​[​២៤៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​សំដែង​អានិសង្ស​ហើយ​ឃាត់​(​១​)​ ​១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ដើម​បញ្ញត្តិ១​។​
​ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី៨​
 ​[​២៤៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​បាន​ឲ្យ​សមណ​ចីវរ​ដល់​ពួក​មេ​របាំ​ខ្លះ​ ​ដល់​ពួក​កូន​របាំ​ខ្លះ​ ​ពួក​អ្នក​ឡើង​រ៉ាវ​ខ្លះ​ ​ដល់​ពួក​អ្នក​ត្លុក​ខ្លះ​ ​ដល់​ពួក​អ្នក​វាយ​ស្គរ​ខ្លះ​ ​ដោយ​ពាក្យ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ពោល​សរសើរ​យើង​ក្នុង​ទីប្រជុំ​បរិសទ្យ​របស់​យើង​។
​(​១​)​ ​ភិក្ខុនី​និយាយ​ពន្យល់​ថា​ ​សំពត់​សាដក​តែមួយ​ ​នឹង​ចែក​គ្នា​មិនគ្រាន់​ ​សូម​អស់លោក​បង្អង់​ចាំ​បន្តិច​សិន​ ​ប្រហែល​ ​២​-​៣ថ្ងៃ​ទៀត​ ​សំពត់​នឹង​កើតឡើង​ថ្មី​ ​សិ​មយើង​ចែក​គ្នា​ជា​ខាងក្រោយ​ ​ដូច្នេះ​ ​ហៅថា​សំដែង​អានិសង្ស​។​ ​(​អដ្ឋកថា​វិន័យ​)​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636791233861043861
ទៅកាន់ទំព័រ៖