ព្រះត្រៃបិដក ភាគ ០៥

បារាជិក​ទី៣​


 ​[​១៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ប្រព្រឹត្ត​តាម​ភិក្ខុ​ឈ្មោះ​អរិ​ដ្ឋ​ ​ជា​អ្នក​កើត​ក្នុង​ត្រកូល​អ្នកសម្លាប់​ត្មាត​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​ប្រព្រឹត្ត​តាម​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​អ្នក​កើត​ក្នុង​ត្រកូល​អ្នកសម្លាប់​ត្មាត​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​ហើយ​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ប្រព្រឹត្ត​តាម​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​អ្នក​កើត​ក្នុង​ត្រកូល​អ្នកសម្លាប់​ត្មាត​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​ហើយ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​ប្រព្រឹត្ត​តាម​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​អ្នក​កើត​ក្នុង​ត្រកូល​អ្នកសម្លាប់​ត្មាត​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​ហើយ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ហើយ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636790997692315783
ទៅកាន់ទំព័រ៖