ព្រះត្រៃបិដក ភាគ ០៥

នោះ​ ​សេចក្តី​ថា​ ​ភិក្ខុនី​មិនបាន​ក្រាលកឋិន​ ​ហើយ​ញុំាង​ថ្ងៃ១ជា​ខាងចុង​នៃ​វស្សានរដូវ​ឲ្យ​កន្លង​ហួស​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​បាន​ក្រាលកឋិន​ ​ហើយ​ញុំាង​ថ្ងៃ​ដែល​កឋិន​ដោះ​ឲ្យ​កន្លង​ហួស​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៥១​]​ ​ចីវរ​ដ៏​ទុព្វល​ ​ភិក្ខុនី​សំគាល់​ថា​ចីវរ​ដ៏​ទុព្វល​មែន​ ​ហើយ​ធ្វើស​ម័យ​នៃ​ចីវរកាល​ឲ្យ​កន្លង​ហួស​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​ដ៏​ទុព្វល​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ធ្វើស​ម័យ​នៃ​ចីវរកាល​ឲ្យ​កន្លង​ហួស​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​ដ៏​ទុព្វល​ ​ភិក្ខុនី​សំគាល់​ថា​ចីវរ​មិន​ទុព្វល​ទេ​ ​ហើយ​ធ្វើស​ម័យ​នៃ​ចីវរកាល​ឲ្យ​កន្លង​ហួស​ទៅ​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​ ​ចីវរ​មិន​ទុព្វល​ទេ​ ​ភិក្ខុនី​សំគាល់​ថា​ ​ចីវរ​ទុព្វល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​មិន​ទុព្វល​ទេ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​មិន​ទុព្វល​ ​ភិក្ខុនី​សំគាល់​ថា​ ​ចីវរ​មិន​ទុព្វល​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​
 ​[​២៥២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​សំដែង​អានិសង្ស​(​១​)​ ​ហើយ​ហាមឃាត់១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
​(​១​)​ ​ភិក្ខុនី​និយាយ​ថា​ ​កប្បាស​របស់​គេ​មុខ​ជា​នឹង​មកដល់​ ​បុរស​មាន​សទ្ធា​ជ្រះថ្លា​មុខ​ជាម​ក​ប្រគេន​មិនខាន​ ​ហៅថា​ ​សំដែង​អានិសង្ស​ក្នុង​សិក្ខាបទ​នេះ​។​ ​(​អដ្ឋកថា​វិន័យ​)​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636791236035678243
ទៅកាន់ទំព័រ៖