ព្រះត្រៃបិដក ភាគ ០៥

 ​[​២៦២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ពីរ​រូប​មាន​សម្ព​ត់​សម្រាប់​ក្រាល​ ​សម្រាប់​ដណ្តប់​តែមួយ​ ​ដេក​ជាមួយគ្នា​នោះ​ ​សេចក្តី​ថា​ ​ភិក្ខុនី​ពីរ​រូប​ក្រាល​នូវ​សម្ព​ត់​នោះ​ឯង​ ​ហើយ​ដណ្តប់​នូវ​សម្ព​ត់​នោះ​ដដែល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​២៦៣​]​ ​សម្ព​ត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​តែមួយ​ ​ភិក្ខុនី​ពីរ​រូប​សំគាល់​ថា​សម្ព​ត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​តែមួយ​ដដែល​ ​ហើយ​ដេក​ជាមួយគ្នា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សម្ព​ត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​តែមួយ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ដេក​ជាមួយគ្នា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សម្ព​ត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​តែមួយ​ ​ភិក្ខុនី​សំគាល់​ថា​សម្ព​ត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​ផ្សេងគ្នា​ ​ហើយ​ដេក​ជាមួយគ្នា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ដេក​លើ​កម្រាល​ជាមួយគ្នា​ ​តែ​ដណ្តប់សំពត់​ផ្សេងគ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ដេក​លើ​កម្រាល​ផ្សេងគ្នា​ ​តែ​ដណ្តប់​ជាមួយគ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម្ព​ត់​សម្រាប់​ក្រាល​ ​សម្រាប់​ដណ្តប់​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636791239403710884
ទៅកាន់ទំព័រ៖