ព្រះត្រៃបិដក ភាគ ០៥
ផ្សេងៗគ្នា ភិក្ខុនីសំគាល់ថាសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ផ្សេងគ្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ សម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ផ្សេងគ្នា ភិក្ខុនីសំគាល់ថាសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់ផ្សេងគ្នាដដែល មិនត្រូវអាបត្តិអ្វីឡើយ។
[២៦៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺពួកភិក្ខុនីសំដែងនូវទីកំណត់ ហើយដេក១ ពួកភិក្ខុនីឆ្កួត១ ពួកភិក្ខុនីដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៣
[២៦៥] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ស្តេចគង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាអ្នកឆ្លាតនិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា។ សូម្បីភទ្ទាកាបិលានីភិក្ខុនីក៏ជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា ជាអ្នកដែលមហាជនសរសើរក្រៃពេកដែរ។ មនុស្សទាំងឡាយនិយាយថា ភទ្ទាកាបិលានីជាម្ចាស់ ជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា ជាអ្នកដែលមហាជនសរសើរក្រៃពេក ដូច្នេះ ហើយចូលទៅរកភទ្ទាកាបិលានីភិក្ខុនីមុន ទើបចូលទៅរកថុល្លនន្ទាភិក្ខុនីជាក្រោយ។
ID: 636791239835545583
ទៅកាន់ទំព័រ៖