ព្រះត្រៃបិដក ភាគ ០៥

ថុល្ល​នន្ទា​ភិក្ខុនី​ជា​មនុស្ស​មាន​សេចក្តី​ឫស្យា​គ្រប​សង្កត់​ ​ក៏​ពោល​ថា​ ​ពួក​ភិក្ខុនី​ណា​ស្គាល់​ច្រើន​ ​សូម​ច្រើន​ ​បានឮ​ថា​ ​ភិក្ខុនី​ទាំងឡាយ​នេះ​ជា​អ្នក​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​ជា​អ្នក​ស្ងាត់​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ ​ពោល​ដូច្នេះហើយ​ ​ក៏​ដើរ​ខ្លះ​ ​ឈរ​ខ្លះ​ ​អង្គុយ​ខ្លះ​ ​សម្រេចការ​ដេក​ខ្លះ​ ​សំដែង​ឯង​ខ្លះ​ ​ឲ្យ​គេ​សំដែង​ខ្លះ​ ​ធ្វើការ​ស្វាធ្យាយ​ខ្លះ​ ​ក្នុង​ខាង​មុ​ខ​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមបី​នឹង​មក​ក្លែង​ ​ធ្វើ​សេចក្តី​មិន​សប្បាយ​ដល់​ភទ្ទា​កា​បិ​លា​នី​ជា​ម្ចាស់​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​ក្លែង​ធ្វើ​សេចក្តី​មិន​សប្បាយ​ដល់​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សមបី​នឹង​ក្លែង​ធ្វើ​សេចក្តី​មិន​សប្បាយ​ដល់​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ក្លែង​ធ្វើ​សេចក្តី​មិន​សប្បាយ​ដល់​ភិក្ខុនី​ផងគ្នា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636791240091800240
ទៅកាន់ទំព័រ៖