ព្រះត្រៃបិដក ភាគ ០៥

 [​២៦៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​មិន​ប្រាថ្នា​នឹង​ធ្វើ​សេចក្តី​មិន​សប្បាយចិត្ត​ ​ហើយ​ប្រាប់​ ​ក៏​ដើរ​ក្តី​ ​ឈរ​ក្តី​ ​អង្គុយ​ក្តី​ ​សម្រេចការ​ដេក​ក្តី​ ​សំដែង​ឯង​ក្តី​ ​ឲ្យ​គេ​សំដែង​ក្តី​ ​ធ្វើការ​ស្វាធ្យាយ​ក្តី​ ​ក្នុង​ខាងមុខ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ដើម​បញ្ញត្តិ១​។​

​តុ​វដ្ត​វគ្គ​ ​សិក្ខាបទ​ទី៤​


 ​[​២៦៩​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​បម្រើ​ឯង​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​បម្រើ​ភិក្ខុនី​ជា​កូនសិស្ស​ ​ដែល​ដល់​នូវ​សេចក្តី​ទុក្ខ​(​មាន​ជម្ងឺ​)​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមបី​នឹង​មិន​បម្រើ​ឯង​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​បម្រើ​ភិក្ខុនី​ជា​កូនសិស្ស​ ​ដែល​ដល់​នូវ​សេចក្តី​ទុក្ខ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​បម្រើ​ឯង​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​បម្រើ​ភិក្ខុនី​ជា​កូនសិស្ស​ ​ដែល​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636791241533683402
ទៅកាន់ទំព័រ៖