ព្រះត្រៃបិដក ភាគ ០៥

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សមបី​នឹង​មិន​បម្រើ​ឯង​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​បម្រើ​ភិក្ខុនី​ជា​កូនសិស្ស​ ​ដែល​ដល់​នូវ​សេចក្តី​ទុក្ខ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិន​បម្រើ​ឯង​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​បម្រើ​ភិក្ខុនី​ជា​កូនសិស្ស​ ​ដែល​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៧០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​សំដៅយក​ភិក្ខុនី​ដែល​មាន​ជម្ងឺ​។​ ​ដែល​ហៅថា​ ​ភិក្ខុនី​ជា​កូនសិស្ស​ ​សំដៅយក​ភិក្ខុនី​ជាស​ទ្ធិ​វិហារិនី​ ​(​មានធម៌​ជា​គ្រឿង​នៅជា​មួយ​គ្នា​)​។​ ​ពាក្យ​ថា​ ​មិន​បម្រើ​ឯង​ ​គឺ​មិន​បម្រើ​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​បម្រើ​ ​គឺ​មិន​បង្គាប់​អ្នកដទៃ​។​ ​កាល​ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​នឹង​មិន​បម្រើ​ឯង​ ​នឹង​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​បម្រើ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​មិន​បម្រើ​ឯង​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​បម្រើ​ ​នូវ​អន្តេវាសិនី​ក្តី​ ​អនុបសម្បន្នា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636791241912936104
ទៅកាន់ទំព័រ៖