ព្រះត្រៃបិដក ភាគ ០៥

ក្លៀវក្លា​ ​ជា​អ្នក​ប្រសប់​ធ្វើ​ធម្មី​កថា​។​ ​សូម្បី​ភទ្ទា​កា​បិ​លា​នី​ ​ក៏​ជា​ពហុស្សូត​ ​ជា​អ្នក​ប៉ិន​និយាយ​ ​ជា​អ្នក​ក្លៀវក្លា​ ​ជា​អ្នក​ប្រសប់​ធ្វើ​ធម្មី​កថា​ដែរ​ ​ហើយ​មហាជន​គេ​សរសើរ​ដោយ​ច្រើនក្រៃពេក​។​ ​មនុស្ស​ទាំងឡាយ​និយាយ​ថា​ ​ភទ្ទា​កា​បិ​លា​នី​ជា​ម្ចាស់​ ​ជា​ពហុស្សូត​ ​ជា​អ្នក​ប៉ិន​និយាយ​ ​ជា​អ្នក​ក្លៀវក្លា​ ​ជា​អ្នក​ប្រសប់​ធ្វើ​ធម្មី​កថា​ ​ជា​អ្នក​ដែលគេ​សរសើរ​ដោយ​ច្រើន​ ​និយាយ​យ៉ាងនេះ​ហើយ​ ​បាន​នាំគ្នា​ទៅ​រក​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​មុន​ ​ហើយ​ទៅ​រក​ថុល្ល​នន្ទា​ភិក្ខុនី​ជា​ខាងក្រោយ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ជា​អ្នកមាន​សេចក្តី​ឫស្យា​គ្រប​សង្កត់​ ​ទើប​និយាយ​ថា​ ​ភិក្ខុនី​ទាំងឡាយ​ណា​ជា​អ្នក​ស្គាល់​ច្រើន​ ​ជា​អ្នក​សូម​ច្រើន​ ​បានឮ​ថា​ ​ភិក្ខុនី​ទាំងឡាយ​នេះ​ជា​អ្នក​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​ជា​អ្នក​ស្ងាត់​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ ​(​និយាយ​យ៉ាងនេះ​ហើយ​)​ ​ក៏​មាន​សេចក្តី​ខឹង​អាក់អន់​ចិត្ត​ ​ហើយ​ទង់​ទាញ​ភទ្ទា​កា​បិ​លា​នី​ចេញ​ចាក​លំនៅ​ទៅ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមបី​នឹង​ឲ្យ​លំនៅ​ដល់​ភទ្ទា​កា​បិ​លា​នី​ជា​ម្ចាស់​ ​ហើយ​ត្រឡប់​ខឹង​ ​អាក់អន់​ចិត្ត​ ​ទង់ទាញ​ចេញ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​លំនៅ​ដល់​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ ​ហើយ​ត្រឡប់​ខឹង​ ​អាក់អន់​ចិត្ត​ ​ទង់ទាញ​ចេញ​ ​ពិតមែន​ឬ​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636791242583933285
ទៅកាន់ទំព័រ៖