ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនីទាញចេញឲ្យរំលងទ្វារ សូម្បីច្រើន តែដោយប្រយោគ១ (គឺទាញតែម្តង) ត្រូវអាបត្តិបាចិត្តិយ(១)។ ពាក្យថា ឲ្យគេទង់ទាញ សេចក្តីថា ភិក្ខុនីបង្គាប់ឲ្យអ្នកដទៃទង់ទាញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីបង្គាប់តែម្តង ហើយ(អ្នកទទួលបង្គាប់) ទង់ទាញឲ្យរំលងទ្វារសូម្បីច្រើន ត្រូវអាបត្តិបាចិត្តិយ(១)។
[២៧៤] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា បានឲ្យលំនៅ ហើយខឹងអាក់អន់ចិត្ត ទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ បានឲ្យលំនៅ ហើយខឹងអាក់អន់ចិត្ត ទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នា បានឲ្យលំនៅ ហើយខឹងអាក់អន់ចិត្ត ត្រឡប់ទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តីនូវបរិក្ខារនៃភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី (នូវភិក្ខុនីផងគ្នា) ចាកលំនៅដែលមិនមានសន្លឹកទ្វារជាប់នៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តីនូវបរិក្ខារនៃភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី នូវអនុបសម្បន្នា ចាកលំនៅដែលមានសន្លឹកទ្វារជាប់នៅក្តី មិនមានសន្លឹកទ្វារ
ID: 636791244076789912
ទៅកាន់ទំព័រ៖