ព្រះត្រៃបិដក ភាគ ០៥
នែលោកម្ចាស់ លោកកុំនៅច្រឡូកច្រឡំដោយគហបតី ឬដោយកូនគហបតីឡើយ នែលោកម្ចាស់ លោកចូរស្ងាត់ចុះ សង្ឃរមែងសរសើរសេចក្តីស្ងាត់នៃបងប្អូនស្រី។ ភិក្ខុនីនោះ កាលភិក្ខុនីទាំងឡាយពោលយ៉ាងនេះហើយ ក៏នៅប្រកួតប្រកាន់ធ្វើយ៉ាងនោះដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្ម ប្រកាសហាមដរាបគំរប់បីដង ដើម្បីឲ្យលះបង់វត្ថុនោះ។ ភិក្ខុនីនោះ បើភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្មប្រកាសហាមដរាបគំរប់បីដងហើយ លះវត្ថុនោះបាន ការលះដូច្នេះនេះ ជាការប្រពៃ បើមិនលះទេ ត្រូវអាបត្តិបាចិត្តិយ។
[២៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ច្រឡូកច្រឡំនោះគឺ ច្រឡូកច្រឡំដោយកាយកម្ម និងវចីកម្ម ដ៏មិនសមគួរ។ ដែលហៅថា គហបតីនោះ បានដល់ជនឯណាមួយនៅគ្រប់គ្រងផ្ទះ។ ដែលហៅថា កូនគហបតីនោះ បានដល់ជនណាមួយជាកូន ឬជាបងប្អូនប្រុស (នៃគហបតីនោះ)។
[២៧៨] ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីណាមួយដែលជាអ្នកច្រឡូកច្រឡំ។ ពាក្យថា ត្រូវភិក្ខុនីទាំងឡាយ គឺត្រូវភិក្ខុនីទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយណាបានឃើញ ភិក្ខុនីទាំងឡាយណាបានឮ ភិក្ខុនីទាំងឡាយនោះគប្បីនិយាយហាមប្រាមថា នែលោកម្ចាស់ លោក
ID: 636791245084133684
ទៅកាន់ទំព័រ៖