ព្រះត្រៃបិដក ភាគ ០៥
គ្មានពួកឈ្មួញទៅជាមួយ នាំគ្នាត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថាជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ។ ពួកអ្នកលេងនាំគ្នាប្រទូស្ត(ពួកភិក្ខុនីទាំងឡាយនោះ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបីនឹងគ្មានពួកឈ្មួញទៅជាមួយ ហើយនាំគ្នាត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមគួរនឹងគ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរ
ID: 636791246400045998
ទៅកាន់ទំព័រ៖