ព្រះត្រៃបិដក ភាគ ០៥

 ​[​២៨៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​ទៅជាមួយ​ពួក​ឈ្មួញ១​ ​ភិក្ខុនី​ទៅ​ក្នុង​ទី​ក្សេមក្សាន្ត​មិន​មាន​ភ័យ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​តុ​វដ្ត​វគ្គ​ ​សិក្ខាបទ​ទី៨​


 ​[​២៨៦​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​ហើយ​ត្រេច​ទៅកាន់​ចារិក​ខាងក្រៅ​ដែន​ដែលគេ​សន្មត​ថា​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​។​ ​អ្នកលេង​ទាំងឡាយ​នាំគ្នា​ប្រទូស្ត​(​ពួក​ភិក្ខុនី​នោះ​)​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​ ​មិន​សមគួរ​នឹង​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​ហើយ​ត្រេច​ទៅកាន់​ចារិក​ខាងក្រៅ​ដែន​ដែលគេ​សន្មត​ថា​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុនី​ ​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​ហើយ​ត្រេច​ទៅកាន់​ចារិក​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636791247097251225
ទៅកាន់ទំព័រ៖