ព្រះត្រៃបិដក ភាគ ០៥

 [​២០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​នោះ​ ​គឺ​ភិក្ខុនី​ដែល​ប្រព្រឹត្ត​តាម​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​នោះ​។​ ​ពាក្យ​ថា​ ​ដែល​ភិក្ខុនី​ទាំងឡាយ​ ​គឺ​ភិក្ខុនី​ទាំងឡាយ​ដទៃ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​ឃើញ​ ​ភិក្ខុនី​ឯណា​ឮ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវ​និយាយ​នឹង​ភិក្ខុនី​នោះ​ថា​ ​នែ​លោកម្ចាស់​ ​ភិក្ខុ​នេះឯង​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​ហើយ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​គឺជា​ភិក្ខុ​មិន​អើពើ​ ​ជា​ភិក្ខុ​ដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន​ ​ជា​ភិក្ខុ​មិន​មានការ​រួបរួម​ជាមួយនឹង​សង្ឃ​ ​នែ​លោកម្ចាស់​ ​លោក​កុំ​ប្រព្រឹត្ត​តាម​ភិក្ខុ​នេះ​ឡើយ​។​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​និយាយ​អស់​វារៈ​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​និយាយ​អស់​វារៈ​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុនី​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ ​ជាការល្អ​ ​បើ​លះបង់​មិនបានទេ​ ​ភិក្ខុនី​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទាំងឡាយ​(​ឯទៀត​)​ ​ឮ​ហើយ​ ​មិន​និយាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ត្រូវ​សង្ឃ​ទាញ​ភិក្ខុនី​នោះ​ ​មកកាន់​ទី​កណ្តាល​សង្ឃ​ ​ហើយ​និយាយ​ថា​ ​នែនាង​ភិក្ខុនី​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ជា​ភិក្ខុ​មិន​អើពើ​ ​ជា​ភិក្ខុ​ដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន​ ​ជា​ភិក្ខុ​មិន​មានការ​រួបរួម​ជាមួយនឹង​សង្ឃ​ ​នែនាង​ភិក្ខុនី​ ​នាង​កុំ​ប្រព្រឹត្ត​តាម​ភិក្ខុ​នេះ​ឡើយ​។​ ​ត្រូវ​សង្ឃ​និយាយ​ឲ្យ​ភិក្ខុនី​នោះ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636790998858402479
ទៅកាន់ទំព័រ៖