ព្រះត្រៃបិដក ភាគ ០៥
សេចក្តីថា ភិក្ខុនីមិនបាននៅចាំវស្សាកំណត់៣ខែខាងដើមក្តី
(១) កំណត់៣ខែខាងចុងក្តី
(២) ។ ពាក្យថា ត្រេចទៅកាន់ចារិក សេចក្តីថា ភិក្ខុនីត្រេចទៅក្នុងស្រុកកំណត់មួយរយៈមាន់ហើរ ត្រូវអាបត្តិបាចិត្តិយរាល់ៗចន្លោះស្រុក ភិក្ខុនីត្រេចទៅក្នុងព្រៃមិនមែនស្រុក ត្រូវអាបត្តិបាចិត្តិយរាល់ៗកន្លះយោជន៍។
[២៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅដោយសត្តាហករណីយកិច្ច១ ភិក្ខុនីទៅព្រោះហេតុនីមួយបៀតបៀន១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី១០
[២៩២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តវេឡុវនវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ភិក្ខុនីទាំងឡាយនៅចាំវស្សាក្នុងវត្តវេឡុវន ជិតក្រុងរាជគ្រឹះនោះឯង (ចេញវស្សាហើយក៏នៅ) ក្នុងទីនោះអស់ហេមន្តរដូវ (នៅ) ក្នុងទីនោះអស់គិម្ហរដូវ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ទិសទាំងឡាយចង្អៀត
(១) បុរិមិកវស្សា (២) បច្ឆិមិកវស្សា
ID: 636791248792676212
ទៅកាន់ទំព័រ៖