ព្រះត្រៃបិដក ភាគ ០៥
ងងឹតដល់ភិក្ខុនី ទិសទាំងឡាយមិនប្រាកដច្បាស់ដល់ភិក្ខុនីទាំងនេះ (ឬដូចម្តេច បានជាមិនចេញអំពីទីនេះសោះ)។ ពួកភិក្ខុនីបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុនីទាំងនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុនីទាំងឡាយ ព្រោះអាស្រ័យអំណាចនៃប្រយោជន៍១០យ៉ាង គឺដើម្បីសេចក្តីប្រពៃដល់សង្ឃ១។បេ។ ដើម្បីសេចក្តីតាំងនៅមាំនៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ១។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ នៅចាំវស្សា រួចហើយមិនចៀសចេញទៅកាន់ចារិក ដោយហោចទៅសូម្បីតែ៥-៦យោជន៍ ត្រូវអាបត្តិបាចិត្តិយ។
[២៩៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា នៅចាំវស្សារួចហើយ គឺនៅចាំវស្សាគ្រប់៣ខែខាងដើមក្តី គ្រប់៣ខែខាងចុងក្តី។
ID: 636791252392834543
ទៅកាន់ទំព័រ៖