ព្រះត្រៃបិដក ភាគ ០៥
ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងទៅមើលរាជដំណាក់ដ៏វិចិត្រទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ទៅដើម្បីមើលដំណាក់សម្រាប់ក្រសាលរបស់ស្តេចក្តី រោងដ៏វិចិត្រក្តី សួនក្តី ឧទ្យានក្តី ស្រះបោក្ខរណីក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[២៩៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ដំណាក់ក្រសាលរបស់ស្តេច បានដល់ដំណាក់ដែលគេសាងដើម្បីក្រសាលសប្បាយដល់ស្តេចនៅក្នុងកន្លែងណាមួយ។ ដែលហៅថា រោងដ៏វិចិត្រ បានដល់រោងដែលគេសាងដើម្បីលេងសប្បាយដល់មនុស្សទាំងឡាយនៅក្នុងកន្លែងណាមួយ។ ដែលហៅថា សួន បានដល់សួនដែលគេសាងដើម្បីលេងសប្បាយដល់មនុស្សទាំងឡាយក្នុងកន្លែងណាមួយ។ ដែលហៅថា ឧទ្យាន បានដល់ឧទ្យានដែលគេសាងដើម្បីលេងសប្បាយដល់មនុស្សទាំងឡាយក្នុងទីណាមួយ។ ដែលហៅថា ស្រះបោក្ខរណី បានដល់ស្រះបោក្ខរណីដែលគេ
ID: 636791253550506585
ទៅកាន់ទំព័រ៖