ព្រះត្រៃបិដក ភាគ ០៥
តថាគតឲ្យឈ្មោះថា អាសន្ទិ។ គ្រែដែលគេវិចិត្រដោយសត្វកាចទាំងឡាយលើកទៅមកបាន ឈ្មោះថា បល្លង្ក។ ពាក្យថា ប្រើប្រាស់ គឺភិក្ខុនីអង្គុយ ឬដេកដើអាសនៈនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីកាត់ជើងអាសន្ទិ ហើយទើបប្រើប្រាស់១ ភិក្ខុនីទំលាយរូបសត្វកាចទាំងឡាយនៃបល្លង្ក ហើយទើបប្រើប្រាស់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៣
[៣០១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយការសូត្រ (ឬអម្បោះ)។ មនុស្សទាំងឡាយដើរទៅកាន់ចារិកវិហារ ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងការអម្បោះដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា
ID: 636791254919800994
ទៅកាន់ទំព័រ៖