ព្រះត្រៃបិដក ភាគ ០៥
អស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះ ជាការល្អ បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។
[២១] ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសូត្រសមនុភាសនវិធី (ចំពោះភិក្ខុនីឈ្មោះនោះ) យ៉ាងនេះ។ ភិក្ខុនីដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រលោកម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះប្រព្រឹត្តតាមភិក្ខុនោះដែលសង្ឃព្រមព្រៀងគ្នាលើកវត្ត តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ជាភិក្ខុមិនអើពើ សង្ឃជួយជ្រោមជ្រែងមិនបាន មិនមានការរួបរួមជាមួយនឹងសង្ឃ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រព្រះភិក្ខុនីសង្ឃជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះប្រព្រឹត្តតាមភិក្ខុដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ជាភិក្ខុមិនអើពើ សង្ឃជួយជ្រោមជ្រែងមិនបាន មិនមានការរួបរួមជាមួយនឹងសង្ឃ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ ឥឡូវនេះ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ
ID: 636790999157239571
ទៅកាន់ទំព័រ៖