ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ធ្វើការបម្រើគ្រហស្ថ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣០៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលឈ្មោះថា ការខ្វល់ខ្វាយបម្រើគ្រហស្ថ គឺភិក្ខុនីចំអិនបបរក្តី បាយក្តី ខាទនីយក្តី លាងសាដកក្តី សំពត់ឈ្នួតក្តី ដើម្បីបុគ្គលដែលនៅគ្រប់គ្រងផ្ទះ ត្រូវអាបត្តិបាចិត្តិយ។
[៣០៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីជួយចម្អិនទឹកបបរក្តី សង្ឃភត្តក្តី ដើម្បីសង្ឃ១ ភិក្ខុនីជួយគ្រហស្ថក្នុងការបូជាចេតិយ១ ភិក្ខុនីចម្អិនបបរក្តី បាយក្តី ខាទនីយក្តី លាងសាដកក្តី សំពត់ឈ្នួតក្តី ដើម្បីវេយ្យាវច្ចកររបស់ខ្លួន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ចិត្តាគារវគ្គ សិក្ខាបទទី៥
[៣០៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប ចូលទៅរកថុល្លនន្ទាភិក្ខុនី ហើយបាននិយាយពាក្យនេះថា នែនាងម្ចាស់
ID: 636791256182385268
ទៅកាន់ទំព័រ៖