ព្រះត្រៃបិដក ភាគ ០៥

នាង​ចូរ​មក​រម្ងាប់​អធិករណ៍​នេះ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​គ្រាន់តែ​ទទួលពាក្យ​ថា​សាធុ​ ​តែ​មិន​រម្ងាប់​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បី​រម្ងាប់​អធិករណ៍​នោះ​ឡើយ​។​ ​ទើប​ភិក្ខុនី​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​កាលដែល​ភិក្ខុនី​និយាយ​ថា​ ​នែនាង​ម្ចាស់​ ​នាង​ចូរ​មក​រម្ងាប់​អធិករណ៍​នេះ​ ​ដូច្នេះ​ ​បាន​ទទួលពាក្យ​ថា​ ​សាធុ​ហើយ​ ​មិន​សមបី​នឹង​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បី​រម្ងាប់​ ​(​អធិករណ៍​នោះ​)​ ​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​កាលដែល​ភិក្ខុនី​និយាយ​ថា​ ​នែនាង​ម្ចាស់​ ​នាង​ចូរ​មក​រម្ងាប់​អធិករណ៍​នេះ​ ​ដូច្នេះ​ ​បាន​ទទួលពាក្យ​ថា​ ​សាធុ​ហើយ​ ​តែ​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បី​រម្ងាប់​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​កាលដែល​ភិក្ខុនី​និយាយ​ថា​ ​នែនាង​ម្ចាស់​ ​នាង​ចូរ​មក​រម្ងាប់​អធិករណ៍​នេះ​ ​ដូច្នេះ​ ​បាន​ទទួលពាក្យ​ថា​ ​សាធុ​ហើយ​ ​ហេតុអ្វី​ក៏​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បី​រម្ងាប់​ ​ម្នាល​ភិក្ខុ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636791256476913785
ទៅកាន់ទំព័រ៖