ព្រះត្រៃបិដក ភាគ ០៥
ទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមក ចូររម្ងាប់អធិករណ៍នេះ ដូច្នេះ បានទទួលពាក្យថាសាធុហើយ ភិក្ខុនីនោះក្នុងកាលជាខាងក្រោយ ឥតមានសេចក្តីអន្តរាយ (អ្វី) ហើយមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣០៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា កាលដែលភិក្ខុនី បានដល់ភិក្ខុនីដទៃ។ អធិករណ៍ទាំងឡាយ៤ គឺវិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ ឈ្មោះថា អធិករណ៍។ ពាក្យថា នែនាងម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះ គឺថា នែនាងម្ចាស់ នាងចូរមកវិនិច្ឆ័យអធិករណ៍នេះ។ ពាក្យថា ភិក្ខុនីនោះ ក្នុងកាលជាខាងក្រោយ ឥតមានសេចក្តីអន្តរាយ គឺកាលបើសេចក្តីអន្តរាយមិនមាន។ ពាក្យថា មិនរម្ងាប់ គឺមិនរម្ងាប់ដោយខ្លួនឯង។ ពាក្យថា មិនធ្វើសេចក្តី
ID: 636791256865208468
ទៅកាន់ទំព័រ៖