ព្រះត្រៃបិដក ភាគ ០៥

ខ្វល់ខ្វាយ​ ​ដើម្បី​រម្ងាប់​ ​គឺ​ភិក្ខុនី​មិន​បង្គាប់​ភិក្ខុនី​ដទៃ​។​ ​ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​នឹង​មិន​រម្ងាប់​ ​អញ​នឹង​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បី​រម្ងាប់​ដូច្នេះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​៣០៩​]​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ ​ឧបសម្បន្នា​ ​ហើយ​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដើម្បី​រម្ងាប់​នូវ​អធិករណ៍​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដើម្បី​រម្ងាប់​នូវ​អធិករណ៍​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនមែន​ឧបសម្បន្នា​ ​ហើយ​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដើម្បី​រម្ងាប់​នូវ​អធិករណ៍​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បី​រម្ងាប់​នូវ​អធិករណ៍​ដល់​អនុបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ ​ឧបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ឧបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនមែន​ឧបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636791257151946972
ទៅកាន់ទំព័រ៖