ព្រះត្រៃបិដក ភាគ ០៥

 [​៣១០​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​កាលបើ​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ភិក្ខុនី​ស្វែងរក​គ្នា​មិនបាន១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ចិ​ត្តា​គារវ​គ្គ​ ​សិក្ខាបទ​ទី៦​


 [​៣១១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ឲ្យ​ខាទនីយ​ភោជនីយាហារ​ដោយដៃ​ខ្លួនឯង​ ​ដល់​ពួក​មេ​ល្ខោន​ខ្លះ​ ​ដល់​ពួក​កូន​ល្ខោន​ខ្លះ​ ​ដល់​ពួក​អ្នក​ឡើង​រ៉ាវ​ខ្លះ​ ​ដល់​ពួក​អ្នក​បំបាត់​សេចក្តី​សោក​ ​(​គឺ​អ្នកលេង​កំប្លែង​សើច​គឺ​ត្លុក​)​ ​ខ្លះ​ ​ដល់​ពួក​អ្នក​វាយ​ស្គរ​ខ្លះ​ ​ដោយ​ពាក្យ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ពោល​សរសើរគុណ​យើង​ក្នុង​បរិសទ្យ​ចុះ​។​ ​ពួក​មេ​ល្ខោន​ខ្លះ​ ​កូន​ល្ខោន​ខ្លះ​ ​អ្នក​ឡើង​រ៉ាវ​ខ្លះ​ ​អ្នកលេង​ត្លុក​កំប្លែង​ខ្លះ​ ​អ្នកលេង​ស្គរ​ខ្លះ​ ​តែង​ពោល​សរសើរ​គុណ​ថុល្ល​នន្ទា​ភិក្ខុនី​ក្នុង​បរិសទ្យ​ថា​ ​នាង​ម្ចាស់​ថុល្ល​នន្ទា​ ​ជា​ពហុស្សូត​ ​ជា​អ្នក​ប្រសប់និយាយ​ ​ក្លៀវក្លា​ ​ឆ្លាស​ខាង​សំ​ដែង​ធម្មី​កថា​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​ទាន​ដល់​នាង​ម្ចាស់​ចុះ​ ​ចូរ​ធ្វើការ​បូជា​ដល់​នាង​ម្ចាស់​ចុះ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636791257545947669
ទៅកាន់ទំព័រ៖