ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​មិន​លះ​បង់​អាវ​ស​ថ​ចីវរ​(​១​)​ ​(​ឲ្យ​ដល់​ភិក្ខុនី​ដទៃ​)​ ​ហើយ​ប្រើប្រាស់​ ​(​តែម្នាក់ឯង​)​។​ ​ពួក​ភិក្ខុនី​ឯទៀត​ដែល​មាន​រដូវ​មិនបាន​ប្រើប្រាស់​ផង​)​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិនសមបើ​នឹង​មិន​លះ​បង់​អាវ​ស​ថ​ចីវរ​ ​(​ឲ្យ​ដល់​ភិក្ខុនី​ដទៃ​)​ ​ហើយ​ប្រើប្រាស់​ ​(​តែម្នាក់ឯង​)​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​មិន​លះ​បង់​អាវ​ស​ថ​ចីវរ​ ​(​ឲ្យ​ដល់​ភិក្ខុនី​ដទៃ​)​ ​ហើយ​ប្រើប្រាស់​ ​(​តែម្នាក់ឯង​)​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​មិន​លះ​បង់​អាវ​ស​ថ​ចីវរ​ ​(​ឲ្យ​ដល់​ភិក្ខុនី​ដទៃ​)​ ​ហើយ​ប្រើប្រាស់​ ​(​តែម្នាក់ឯង​)​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិន​ប្រគល់​អាវ​ស​ថ​ចីវរ​ ​ហើយ​ប្រើប្រាស់​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
​(​១​)​ ​ចីវរ​ដែល​ទាយក​ប្រគេន​ទុក​នៅ​ទីកន្លែង​សម្រាប់​ប្រើប្រាស់​ ​ជា​សាធារណ​ដល់​ភិក្ខុនី​ដែល​មាន​រដូវ​ទាំងអស់គ្នា​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636791258810439897
ទៅកាន់ទំព័រ៖