ព្រះត្រៃបិដក ភាគ ០៥

 ​[​៣១៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​អាវ​ស​ថ​ចីវរ​ ​បាន​ដល់​ចីវរ​ដែល​ទាយក​ប្រគេន​បម្រុងទុក​ដោយ​ពាក្យ​ថា​ ​ភិក្ខុនី​ទាំងឡាយ​ដែល​មាន​រដូវ​ចូរ​ប្រើប្រាស់​ចុះ​។​ ​ពាក្យ​ថា​ ​មិន​ប្រគល់​ហើយ​ប្រើប្រាស់​ ​គឺ​ភិក្ខុនី​ប្រើប្រាស់​អស់​ពីរបី​រាត្រី​ហើយ​ ​ក្នុង​ថ្ងៃទី​បួន​ ​លាង​ហើយ​ ​មិន​ប្រគល់ឲ្យ​ដល់​ភិក្ខុនី​ក្តី​ ​សិក្ខមានា​ក្តី​ ​សាមណេរី​ក្តី​ ​ហើយ​ប្រើប្រាស់​ ​(​ម្នាក់ឯង​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣១៦​]​ ​ចីវរ​មិនទាន់​បាន​ប្រគល់​ ​ភិក្ខុនី​សំគាល់​ថា​មិនទាន់​បាន​ប្រគល់​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​មិនទាន់​បាន​ប្រគល់​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​មិនទាន់​បាន​ប្រគល់​ ​ភិក្ខុនី​សំគាល់​ថា​ប្រគល់ឲ្យ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​ប្រគល់ឲ្យ​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនទាន់​បាន​ប្រគល់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​ប្រគល់ឲ្យ​ហើយ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​ប្រគល់ឲ្យ​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​ប្រគល់ឲ្យ​ហើយ​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636791259170060530
ទៅកាន់ទំព័រ៖