ព្រះត្រៃបិដក ភាគ ០៥

លំនៅ​ដែល​ខ្លួន​ប្រគល់​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនទាន់​ប្រគល់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លំនៅ​ដែល​ខ្លួន​ប្រគល់​ហើយ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លំនៅ​ដែល​ខ្លួន​ប្រគល់​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​ប្រគល់​ហើយ​ ​មិន​ត្រូវអាបត្តិ​។​
 ​[​៣២១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុនី​ប្រគល់​ ​ហើយ​ទើប​ចៀសចេញ​ទៅ១​ ​កាលបើ​មាន​សេចក្តី​អន្តរាយ​ ​ភិក្ខុនី​ក៏​ចេញទៅ​ស្វែងរក​ ​(​គ្នា​នឹង​ប្រគល់ឲ្យ​តែ​)​ ​មិនបាន១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ​ ​ហើយក៏​ចេញទៅ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ចិ​ត្តា​គារវ​គ្គ​ ​សិក្ខាបទ​ទី៩​


 ​[​៣២២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​រៀន​តិរច្ឆាន​វិជ្ជា​។​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​រៀន​តិរច្ឆាន​វិជ្ជា​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ដែល​បរិភោគ​កាម​សោះ​។​ ​ពួក​ភិក្ខុនី​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636791260712595249
ទៅកាន់ទំព័រ៖