ព្រះត្រៃបិដក ភាគ ០៥

សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​មិនសមបើ​នឹង​រៀន​តិរច្ឆាន​វិជ្ជា​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​រៀន​តិរច្ឆាន​វិជ្ជា​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​មិន​គួរ​នឹង​រៀន​តិរច្ឆាន​វិជ្ជា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​រៀន​តិរច្ឆាន​វិជ្ជា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣២៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ចំណេះ​ណាមួយ​ជា​ខាងក្រៅ​ ​ដែល​មិន​ប្រកបដោយ​ប្រយោជន៍​ ​ចំណេះ​នោះ​ឈ្មោះថា​ ​តិរច្ឆាន​វិជ្ជា​។​ ​ពាក្យ​ថា​ ​រៀន​ ​សេចក្តី​ថា​ ​ភិក្ខុនី​រៀន​ដោយបទ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​បទ​។​ ​(​បើ​)​ ​រៀន​ដោយ​អក្សរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​អក្សរ​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636791261090281912
ទៅកាន់ទំព័រ៖