ព្រះត្រៃបិដក ភាគ ០៥

 ​[​៣២៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នោះ​ចៀសចេញ​ទៅ​ចាក​អាវាស​នោះ​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​មិនបាន​មកកាន់​អារាម​ដោយ​គិតថា​ ​លោកម្ចាស់​ទាំងឡាយ​ចៀសចេញ​ទៅ​ហើយ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នោះ​ត្រឡប់​មក​អាវាស​នោះ​វិញទៀត​។​ ​ភិក្ខុនី​ទាំងឡាយ​ដឹង​ថា​ ​លោកម្ចាស់​ទាំងឡាយ​មកដល់​ហើយ​ ​ៗ​ក៏​ប្រាប់​ ​រួច​ចូល​ទៅកាន់​អារាម​សំដៅ​ទៅ​រក​ភិក្ខុ​ទាំងឡាយ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ហើយ​ឈរ​នៅក្នុង​ទី​គួរ​មួយ​។​ ​លុះ​ភិក្ខុនី​ទាំងនោះ​ឈរ​នៅក្នុង​ទី​គួរ​មួយ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​និយាយ​ពាក្យ​នេះ​ថា​ ​នែនាង​ទាំងឡាយ​ ​ហេតុអ្វី​ ​ក៏​នាង​ទាំងឡាយ​មិន​បោស​អារាម​ ​មិន​ដំ​កល់​ទុក​នូវ​ទឹកផឹក​ ​ទឹក​ប្រើ​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ហើយ​ថា​ ​ភិក្ខុនី​មិនបាន​ប្រាប់​ ​មិន​ត្រូវ​ចូល​ទៅកាន់​អារាម​ដូច្នេះ​ ​ហេតុ​នោះ​ ​(​បាន​ជា​)​ ​យើងខ្ញុំ​ទាំងឡាយ​ ​មិនបាន​មក​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ប្រាប់ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ចូល​ទៅកាន់​អារាម​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636791262749444832
ទៅកាន់ទំព័រ៖