ព្រះត្រៃបិដក ភាគ ០៥
មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តដល់ពួកភិក្ខុនីយ៉ាងនេះរួចហើយ។
[៣៣០] ក៏សម័យនោះឯង ភិក្ខុទាំងឡាយនោះចេញចាកអាវាសនោះ ហើយត្រឡប់មកកាន់អាវាសនោះវិញទៀត។ ភិក្ខុនីទាំងឡាយដឹងថា លោកម្ចាស់ទាំងឡាយចៀសចេញទៅហើយ ក៏មិនបានប្រាប់ ហើយចូលទៅកាន់អារាម។ ភិក្ខុនីទាំងឡាយនោះមានសេចក្តីរង្កៀសថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទហើយថា ភិក្ខុនីមិនទាន់បានប្រាប់ភិក្ខុដែលមាននៅ ហើយមិនត្រូវចូលទៅកាន់អារាមឡើយ ឯយើងទាំងឡាយ មិនបានប្រាប់ភិក្ខុដែលមាននៅហើយ ចូលទៅកាន់អារាម យើងទាំងឡាយត្រូវអាបត្តិបាចិត្តិយដែរឬហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ កាលដឹងហើយ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។
[៣៣១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលឈ្មោះថា ភិក្ខុនីកាលដឹង (នោះ) គឺភិក្ខុនីដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ភិក្ខុនីនោះក្តី ពួកភិក្ខុ
ID: 636791263325407844
ទៅកាន់ទំព័រ៖