ព្រះត្រៃបិដក ភាគ ០៥

ដែល​នៅក្នុង​អារាម​នោះ​ប្រាប់​ក្តី​។​ ​ភិក្ខុ​ទាំងឡាយ​នៅក្នុង​ទីណា​ ​សូម្បី​ក្រោមម្លប់​ឈើ​ ​ទីនោះ​ ​(​ក៏​)​ឈ្មោះថា​ ​អារាម​មាន​ភិក្ខុ​។​ ​ពាក្យ​ថា​ ​ភិក្ខុនី​មិនបាន​ប្រាប់​ ​ហើយ​ចូល​ទៅកាន់​អារាម​ ​សេចក្តី​ថា​ ​ភិក្ខុនី​មិន​ប្រាប់ភិក្ខុ​ក្តី​ ​សាមណេរ​ក្តី​ ​ញោមវត្ត​ក្តី​ ​ហើយ​ឈាន​កន្លង​របង​វត្ត​ ​ដែល​មាន​របង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កាល​ភិក្ខុនី​ចូល​ទៅដល់​ឧបចារវត្ត​ដែល​គ្មាន​របង​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​៣៣២​]​ ​អារាម​ដែល​មាន​ភិក្ខុ​ ​ភិក្ខុនី​សំគាល់​ថា​ ​មាន​ភិក្ខុ​ ​មិនបាន​ប្រាប់ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ចូល​ទៅកាន់​អារាម​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​អារាម​ដែល​មាន​ភិក្ខុ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​មិន​ប្រាប់ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ចូល​ទៅកាន់​អារាម​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អារាម​ដែល​មាន​ភិក្ខុ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិន​មាន​ភិក្ខុ​ ​មិនបាន​ប្រាប់ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ចូល​ទៅកាន់​អារាម​ ​មិន​ត្រូវអាបត្តិ​។​ ​អារាម​ដែល​មិន​មាន​ភិក្ខុ​ ​ភិក្ខុនី​សំគាល់​ថា​ ​មាន​ភិក្ខុ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អារាម​ដែល​មិន​មាន​ភិក្ខុ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អារាម​ដែល​មិន​មាន​ភិក្ខុ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិន​មាន​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​។
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636791263692174489
ទៅកាន់ទំព័រ៖