ព្រះត្រៃបិដក ភាគ ០៥
ហេតុនោះ ទើបតថាគតហៅភិក្ខុនីនោះថា ត្រូវបារាជិក។ ពាក្យថា គ្មានសំវាស ដែលហៅថា សំវាស គឺកម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា ការសិក្សាស្មើគ្នា នេះឈ្មោះថា សំវាស សំវាសនោះមិនមានជាមួយនឹងភិក្ខុនីនោះទេ ហេតុនោះ ទើបតថាគតហៅភិក្ខុនីនោះថា មិនមានសំវាស។
[២៤] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិបារាជិក។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិបារាជិក។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិបារាជិក។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[២៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី(ដែលសង្ឃ)មិនសូត្រសមនុភាសនវិធី១ ភិក្ខុនីបានលះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាដើមបញ្ញត្តិ១។
បារាជិកទី៣ ចប់។
ID: 636791000585591268
ទៅកាន់ទំព័រ៖