ព្រះត្រៃបិដក ភាគ ០៥
[៣៣៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីប្រាប់ភិក្ខុដែលមាននៅ ហើយទើបចូលទៅ១ ភិក្ខុនីមិនប្រាប់ ព្រោះគ្មានភិក្ខុ ហើយចូលទៅ១ ភិក្ខុនីដែលក្រឡេកឃើញសីស (ភិក្ខុនីដែលចូលទៅមុន) ហើយទើបទៅ១ ពួកភិក្ខុនីប្រជុំនៅក្នុងទីណា ភិក្ខុនីនោះ ក៏ទៅក្នុងទីនោះ១ ភិក្ខុនីដើរតាមផ្លូវដែលមានក្នុងវត្ត១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី២
[៣៣៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងកូដាគារសាលា ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ព្រះកប្បិតកដ៏មានអាយុ ជាឧបជ្ឈាយ៍ព្រះឧបាលិដ៏មានអាយុ គង់នៅក្នុងព្រៃស្មសាន។ សម័យនោះឯង ភិក្ខុនីដែលជាធំជាងពួកឆព្វគ្គិយាភិក្ខុនីធ្វើមរណកាល។ ពួកឆព្វគ្គិយាភិក្ខុនីនាំភិក្ខុនីនោះទៅ ហើយដុតភិក្ខុនីនោះក្នុងទីមិនឆ្ងាយពីកុដិព្រះកប្បិតកដ៏មានអាយុ ហើយធ្វើស្តូប (ចេតិយ) ហើយតែងទៅយំជិតស្តូបនោះ។ គ្រានោះឯង ព្រះកប្បិតកដ៏មានអាយុ ធុញទ្រាន់នឹងសំឡេងនោះ
ID: 636791264081415174
ទៅកាន់ទំព័រ៖