ព្រះត្រៃបិដក ភាគ ០៥

ទំ​លាយ​ស្តូប​នោះ​ឲ្យ​ខ្ចាត់ខ្ចាយ​ចេញ​។​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ប្រឹក្សា​គ្នា​ថា​ ​លោក​ក​ប្បិ​ត​ក​នេះ​ទំ​លាយ​ស្តូប​ភិក្ខុនី​ជា​ម្ចាស់​របស់​យើង​ ​បើ​ដូច្នោះ​ ​មានតែ​យើង​នឹង​សម្លាប់​លោក​ក​ប្បិ​ត​ក​នោះ​។​ ​ភិក្ខុនី១រូប​ប្រាប់​រឿង​នុ៎ះ​ដល់​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​។​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ប្រាប់​រឿង​នុ៎ះ​ដល់​ព្រះ​ក​ប្បិ​ត​ក​ដ៏​មាន​អាយុ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ក​ប្បិ​ត​ក​ដ៏​មាន​អាយុ​ចេញពី​កុដិ​ទៅ​ពួន​។​ ​ឯ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​ចូល​តម្រង់​ទៅ​ឯ​លំនៅ​ព្រះ​ក​ប្បិ​ត​ក​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​ចោល​កុដិ​ព្រះ​ក​ប្បិ​ត​ក​ដ៏​មាន​អាយុ​ដោយ​ដុំ​ថ្ម​ផង​ ​ដោយ​ដុំដី​ផង​ ​ហើយក៏​ចៀសចេញ​ទៅ​ដោយ​គិតថា​ ​លោក​ក​ប្បិ​ត​ក​ស្លាប់​ហើយ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ក​ប្បិ​ត​ក​ដ៏​មាន​អាយុ​ ​លុះ​កន្លង​រាត្រី​នោះ​ ​ក៏​ស្លៀក​ ​ហើយ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ក្នុង​ពេលព្រឹក​ព្រហាម​ ​ហើយ​ចូល​ទៅកាន់​ក្រុង​វេសាលី​ដើម្បី​បិណ្ឌបាត​។​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​បានឃើញ​លោក​ក​ប្បិ​ត​ក​ដ៏​មាន​អាយុ​កំពុង​ត្រេច​ទៅ​បិណ្ឌបាត​ ​លុះ​ឃើញ​ហើយ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​លោក​ក​ប្បិ​ត​ក​នេះ​នៅ​រស់​ ​(​ទេតើ​)​ ​អ្នកណា​ហ្ន៎​ ​នាំ​សេចក្តី​ប្រឹក្សា​ ​(​អាថ៌កំបាំង​)​ ​យើង​ទៅ​ ​(​ប្រាប់​លោក​)​។​ ​ពួក​ឆ​ព្វ​គ្គិ​យា​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636791264440547806
ទៅកាន់ទំព័រ៖