ព្រះត្រៃបិដក ភាគ ០៥
អារាមវគ្គ សិក្ខាបទទី៣
[៣៣៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា បង្កើតអធិករណ៍ក្នុងសង្ឃ។ កាលសង្ឃកំពុងធ្វើកម្មដល់ចណ្ឌកាលីភិក្ខុនីនោះ ថុល្លនន្ទាភិក្ខុនីក៏ហាមឃាត់។
[៣៣៩] គ្រានោះឯង ថុល្លនន្ទាភិក្ខុនី បានទៅកាន់ស្រុកតូច (មួយ) ដោយកិច្ចនីមួយ។ ទើបភិក្ខុនីសង្ឃដឹងថា ថុល្លនន្ទាភិក្ខុនីចៀសចេញទៅហើយ ក៏លើកវត្តចំពោះចណ្ឌកាលីភិក្ខុនី ព្រោះសេចក្តីមិនឃើញអាបត្តិ។ ថុល្លនន្ទាភិក្ខុនីសម្រេចកិច្ចនោះក្នុងស្រុកតូចហើយ ក៏ត្រឡប់មកក្រុងសាវត្ថីវិញទៀត។ ចណ្ឌកាលីភិក្ខុនី កាលដែលថុល្លនន្ទាភិក្ខុនីមក ក៏មិនក្រាលអាសនៈ មិនដម្កល់ទឹកលាងជើង តាំងរងជើង ជ្រញ់កល់ជើង មិនក្រោកទទួល
ID: 636791265641405930
ទៅកាន់ទំព័រ៖