ព្រះត្រៃបិដក ភាគ ០៥
បាត្រចីវរ មិនអើពើដោយទឹកផឹក។ ថុល្លនន្ទាភិក្ខុនីបាននិយាយពាក្យនេះនឹងចណ្ឌកាលីភិក្ខុនីថា នែនាងម្ចាស់ កាលបើយើងមកដល់ ហេតុអ្វីក៏នាងមិនក្រាលអាសនៈ មិនដម្កល់ទឹកលាងជើង តាំងសម្រាប់រងជើង ជ្រញ់រងជើង មិនក្រោកទទួលបាត្រចីវរ មិនអើពើដោយទឹកផឹកសោះ។ ចណ្ឌកាលីភិក្ខុនីនិយាយថា នែនាងម្ចាស់ បានជាខ្ញុំមិនធ្វើកិច្ចទាំងអម្បាលនេះ ព្រោះខ្ញុំជាស្រីអនាថា។ ថុល្លនន្ទាភិក្ខុនីសួរថា នែនាងម្ចាស់ នាងជាស្រីអនាថា ព្រោះហេតុអ្វី។ ចណ្ឌកាលីភិក្ខុនីនិយាយថា នែនាងម្ចាស់ ភិក្ខុនីអស់នេះ លើកវត្តចំពោះខ្លួនខ្ញុំ ព្រោះមិនឃើញអាបត្តិ ដោយគិតគ្នាថា ភិក្ខុនីនេះ ជាស្រីអនាថា គ្មានអ្នកណាស្គាល់ គ្មានអ្នកណាមួយគោរពកោតក្រែងដល់ភិក្ខុនីនេះទេ។ ថុល្លនន្ទាភិក្ខុនីនិយាយថា ពួកភិក្ខុនីអស់នុ៎ះល្ងង់ ពួកភិក្ខុនីអម្បាលនុ៎ះមិនឆ្លាស ពួកភិក្ខុនីទាំងនុ៎ះមិនស្គាល់កម្មក្តី ទោសរបស់កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិក្តី ដូច្នេះ ហើយក៏ផ្តាសាគណភិក្ខុនីដោយសេចក្តីកំណាច។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងផ្តាសាគណភិក្ខុនីដោយសេចក្តីកំណាចសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ផ្តាសាគណភិក្ខុនី ដោយសេចក្តីកំណាច ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាប
ID: 636791265886482361
ទៅកាន់ទំព័រ៖