ព្រះត្រៃបិដក ភាគ ០៥
អារាមវគ្គ សិក្ខាបទទី៤
[៣៤២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់និមន្តពួកភិក្ខុនីឲ្យឆាន់។ ពួកភិក្ខុនីឆាន់ហើយ ហាមភត្តហើយ ក៏ទៅកាន់ត្រកូលជាញាតិទាំងឡាយ ហើយភិក្ខុនីពួកខ្លះឆាន់ (ទៀត) ពួកខ្លះ (គ្រាន់តែ) នាំយកបិណ្ឌបាតទៅ។ គ្រានោះឯង ព្រាហ្មណ៍នោះបាននិយាយពាក្យនេះនឹងពួកមនុស្សដែលស្និទ្ធស្នាលថា នែអ្នកម្ចាស់ទាំងឡាយ ខ្ញុំបានប្រគេនចង្ហាន់ពួកភិក្ខុនីឲ្យឆាន់បរិបូណ៌ហើយ ចូរអ្នកទាំងឡាយមកចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឆ្អែតស្កប់ស្កល់ទៀត។ ពួកមនុស្សទាំងនោះ បាននិយាយពាក្យយ៉ាងនេះថា នែអ្នកម្ចាស់ អ្នកនឹងឲ្យពួកយើងឆ្អែតស្កប់ស្កល់ដូចម្តេច ពួកភិក្ខុនីឯណាដែលអ្នកនិមន្ត ពួកភិក្ខុនីនោះ មកផ្ទះអស់យើងហើយ ពួកខ្លះក៏ឆាន់ ពួកខ្លះក៏នាំយកចង្ហាន់បិណ្ឌបាតទៅហើយ។ ទើបព្រាហ្មណ៍នោះពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមបីនឹងឆាន់ក្នុងផ្ទះយើងរួចហើយ (ទៅ) ឆាន់ក្នុងផ្ទះដទៃ (ទៀត)សោះ ហាក់ដូចជាខ្ញុំមិនអាចឲ្យ (លោកឆាន់) ដរាបដល់ឆ្អែតបាន។ ភិក្ខុនីទាំងឡាយបានឮព្រាហ្មណ៍
ID: 636791266614575642
ទៅកាន់ទំព័រ៖