ព្រះត្រៃបិដក ភាគ ០៥

នោះ​ពោលទោស​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឆាន់​ហើយ​ ​ហាម​ភត្ត​ហើយ​ ​មិន​សមបី​នឹង​ ​(​ទៅ​)​ឆាន់​ក្នុង​ទី​ដទៃ​(​ទៀត​)​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឆាន់​ហើយ​ ​ហាម​ភត្ត​ហើយ​ ​(​ទៅ​)​ឆាន់​ក្នុង​ទី​ដទៃ​(​ទៀត​)​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ឆាន់​ហើយ​ ​ហាម​ភត្ត​ហើយ​ ​មិន​គួរបើ​នឹង​ ​ឆាន់​ក្នុង​ទី​ដទៃ​(​ទៀត​)​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ដែលគេ​និមន្ត​ហើយ​ក្តី​ ​ហាម​ភត្ត​ហើយ​ក្តី​ ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៤៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ភិក្ខុនី​ដែល​ឈ្មោះថា​ ​គេ​និមន្ត​ ​គឺ​ភិក្ខុនី​ដែលគេ​និមន្ត​ ​បណ្តា​ភោជន៥យ៉ាង​ ​ដោយ​ភោជន​ណាមួយ​។​ ​ភិក្ខុនី​ដែល​ឈ្មោះថា​ ​ហាម​ភត្ត​ ​គឺ​កិរិយា​ឆាន់​ក៏​ប្រាកដ​ ​ភោជន​ក៏​ប្រាកដ​ ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636791266983058290
ទៅកាន់ទំព័រ៖