ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ស្ថិតនៅ​ក្នុង​ហត្ថបាស​ ​ទាយក​បង្អោន​របស់​មក​ចំពោះមុខ​ ​ភិក្ខុនី​ហាមឃាត់​ក៏​ប្រាកដ​។​ ​វត្ថុ​ដែល​ឈ្មោះថា​ ​ខាទនីយ​ ​គឺ​លើកទុក​តែ​ភោជន៥យ៉ាង​ ​និង​បបរ​ ​យាមកាលិក​ ​សត្តាហកាលិក​ ​យាវជីវិក​ចេញ​ ​ក្រៅពីនោះ​ ​ឈ្មោះថា​ ​ខាទនីយ​ទាំងអស់​។​ ​ដែល​ហៅថា​ ​ភោជនីយ​ ​បាន​ដល់​ភោជន៥យ៉ាង​ ​គឺ​បាយ​ ​នំ​កុម្មាស​ ​សដូវ​ ​ត្រី​ ​សាច់​។​ ​ភិក្ខុនី​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​នឹង​បរិភោគ​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​៣៤៤​]​ ​ខ្លួន​គេ​និមន្ត​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​និមន្ត​ហើយ​ ​ៗ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​នូវ​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ខ្លួន​គេ​និមន្ត​ហើយ​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​នូវ​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ខ្លួន​គេ​និមន្ត​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនបាន​និមន្ត​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​នូវ​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ទទួល​យាមកាលិក​ ​សត្តាហកាលិក​ ​យាវជីវិក​ ​ប្រយោជន៍​ជា​អាហារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ត្រូវអាបត្តិ​ទុក្កដ​គ្រប់​វារៈ​ដែល​លេប​ចូល​ទៅ​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636791267280882814
ទៅកាន់ទំព័រ៖