ព្រះត្រៃបិដក ភាគ ០៥
បារាជិកទី៤
[២៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយ (ភិក្ខុនីពួក៦នាក់) មានសចក្តីត្រេកអរនឹងការចាប់ដៃខ្លះ នឹងការចាប់ជាយសង្ឃាដីខ្លះ របស់បុរសដែលមានតម្រេកឈរជាមួយខ្លះ ចរចាជាមួយខ្លះ ទៅកាន់ទីសង្កេតខ្លះ ត្រេកអរនឹងប្រុសដើរចូលមកជិតខ្លះ ចូលទៅកាន់ទីបិទបាំងខ្លះ ពិចារណាកាយដើម្បីអសទ្ធម្មនោះខ្លះ ដើម្បីនឹងសេពអសទ្ធម្មនុ៎ះ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយមានតម្រេក មិនគួរនឹងត្រេកអរនឹងការចាប់ដៃខ្លះ ត្រេកអរនឹងការចាប់ជាយសង្ឃាដីខ្លះ របស់បុរសបុគ្គលដែលត្រេកត្រអាល ឈរជាមួយខ្លះ ចរចាជាមួយខ្លះ ទៅកាន់ទីសង្កេតខ្លះ ត្រេកអរនឹងប្រុសដើរចូលមកជិតខ្លះ ចូលទៅកាន់ទីកំបាំងខ្លះ ពិចារណាកាយដើម្បីអសទ្ធម្មនោះខ្លះ ដើម្បីសេពអសទ្ធម្មនុ៎ះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាឆព្វគ្គិយាភិក្ខុនី
ID: 636791000942611689
ទៅកាន់ទំព័រ៖