ព្រះត្រៃបិដក ភាគ ០៥
នាងទាំងឡាយកុំទៅក្នុងទីនោះឡើយ។ ភិក្ខុនី១រូបទៀតត្រេចទៅបិណ្ឌបាតក្នុងច្រកតូចនោះ ចូលទៅរកត្រកូលនោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេតាំងទុកហើយ។ ទើបមនុស្សទាំងឡាយនោះឲ្យភិក្ខុនីនោះឆាន់ ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ ហេតុអ្វីក៏ភិក្ខុនីទាំងឡាយមិនមក។ ទើបភិក្ខុនីនោះប្រាប់ដំណើរនុ៎ះដល់មនុស្សទាំងនោះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមបើនឹងប្រព្រឹត្តកំណាញ់ត្រកូលសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីប្រព្រឹត្តកំណាញ់ត្រកូល ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនគួរបើនឹងប្រព្រឹត្តកំណាញ់ត្រកូលទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មានសេចក្តីកំណាញ់ត្រកូល ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791267920201939
ទៅកាន់ទំព័រ៖