ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ទាំងនោះ​ថា​ ​លោកម្ចាស់​ទាំងឡាយ​ចាំវស្សា​ក្នុង​ទីណា​ ​ការ​ទូន្មាន​បាន​មាំមួន​ដែរ​ឬ​(​១​)​ ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​និយាយ​ថា​ ​នែនាង​ម្ចាស់​ ​ពួក​ភិក្ខុ​ក្នុង​ទីនោះ​គ្មាន​ទេ​ ​ការ​ទូន្មាន​នឹង​បាន​មាំមួន​ពីណា​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​នៅចាំ​វស្សា​ក្នុង​អាវាស​គ្មាន​ភិក្ខុ​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​នៅចាំ​វស្សា​ក្នុង​អាវាស​មិន​មាន​ភិក្ខុ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​នៅចាំ​វស្សា​ក្នុង​អាវាស​ដែល​គ្មាន​ភិក្ខុ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​នៅចាំ​វស្សា​ក្នុង​អាវាស​ឥត​ភិក្ខុ​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ឱវាទ​ដែល​ប្រកបដោយ​ប្រយោជន៍​ទាំង​ជ្រៅ​ឆ្ងាយទូលាយ​ ​មាន​រស​ច្រើន​ ​ប្រកបដោយ​សេចក្តី​ត្រាស់​ដឹង​នូវ​លក្ខណៈ​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636791268834871547
ទៅកាន់ទំព័រ៖