ព្រះត្រៃបិដក ភាគ ០៥

ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​និយាយ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​ពួក​យើង​មិនបាច់​ទៅ​ដោយហេតុ​ឱវាទ​ទេ​ ​ព្រោះ​លោកម្ចាស់​ឆ​ព្វ​គ្គិ​យ​ទាំងឡាយ​ ​តែង​មក​ទូន្មាន​យើង​ក្នុង​ទីនេះ​ឯង​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​មិនទៅ​កាន់​ទី​ស្តាប់​ឱវាទ​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​មិនទៅ​កាន់​ទី​ស្តាប់​ឱវាទ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​ទ្រង់​ជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​មិនទៅ​កាន់​ទី​ស្តាប់​ឱវាទ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិនទៅ​ដើម្បី​ឱវាទ​ក្តី​ ​ដើម្បី​នៅ​រួបរួម​គ្នា​ក្តី​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៥៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​គរុ​ធម៌​ទាំង៨​ ​ឈ្មោះថា​ឱវាទ​។​ ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636791270404460308
ទៅកាន់ទំព័រ៖