ព្រះត្រៃបិដក ភាគ ០៥

កម្ម​ជាមួយគ្នា​ ​ឧទ្ទេស​ជាមួយគ្នា​ ​សេចក្តី​សិក្សា​ស្មើគ្នា​ ​ឈ្មោះថា​ ​នៅ​រួបរួម​។​ ​ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​នឹង​មិនទៅ​ដើម្បី​ឱវាទ​ក្តី​ ​ដើម្បី​នៅ​រួបរួម​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣៥៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ស្វែងរក​ភិក្ខុនី​ជា​គំរប់​ពីរ​មិនបាន១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អារាម​វគ្គ​ ​សិក្ខាបទ​ទី៩​


 [​៣៥៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​មិន​សួរ​ឧបោសថ​ផង​ ​មិន​សូម​ឱវាទ​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​មិន​សួរ​ឧបោសថ​ផង​ ​មិន​សូម​ឱវាទ​ផង​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​សួរ​ឧបោសថ​ផង​ ​មិន​សូម​ឱវាទ​ផង​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636791270821001041
ទៅកាន់ទំព័រ៖