ព្រះត្រៃបិដក ភាគ ០៥
គព្ភិនីវគ្គ សិក្ខាបទទី១
[៣៦៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយឲ្យឧបសម្បទាដល់ស្រីមានគភ៌។ ភិក្ខុនីមានគភ៌នោះ ត្រេចទៅបិណ្ឌបាត។ មនុស្សទាំងឡាយនិយាយយ៉ាងនេះថា ចូរអ្នកទាំងឡាយប្រគេនភិក្ខាដល់លោកម្ចាស់ (ព្រោះ) លោកម្ចាស់មានគភ៌ធ្ងន់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមានគភ៌សោះ។ ភិក្ខុនីទាំងឡាយបានឮច្បាស់នូវពាក្យមនុស្សទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមានគភ៌សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីមានគភ៌ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទាដល់ស្រីមានគភ៌ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិន
ID: 636791307342539343
ទៅកាន់ទំព័រ៖