ព្រះត្រៃបិដក ភាគ ០៥

ទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មានគភ៌​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៦៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​ស្រី​មានគភ៌​ ​សំដៅយក​ស្រី​ដែល​មាន​សត្វ​មកដល់​ផ្ទៃ​ហើយ​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​(​១​)​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​ ​ចប់​កម្មវាចា​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៣៦៦​]​ ​ស្រី​មានគភ៌​ ​ភិក្ខុនី​សំគាល់​ថា​ ​មានគភ៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ស្រី​មានគភ៌​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​មានគភ៌​ ​ភិក្ខុនី​សំគាល់​ថា​ ​មិន​មានគភ៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​មិន​ត្រូវអាបត្តិ​។​ ​ស្រី​មិន​មានគភ៌​ ​ភិក្ខុនី​សំគាល់​ថា​ ​មានគភ៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​មិន​មានគភ៌​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​មិន​មានគភ៌​ ​ភិក្ខុនី​សំគាល់​ថា​ ​មិន​មានគភ៌​ ​មិន​ត្រូវអាបត្តិ​។​
​(​១​)​ ​អាចារ្យ​ស្រី​សំដៅយក​ភិក្ខុនី​ជា​គ្រូសូត្រ​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636791307850330236
ទៅកាន់ទំព័រ៖