ព្រះត្រៃបិដក ភាគ ០៥

 [​៣៦៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ស្រី​មានគភ៌​ ​ភិក្ខុនី​សំគាល់​ថា​ ​មិន​មានគភ៌​ ​ហើយ​ឲ្យ​ឧបសម្បទា១​ ​ស្រី​មិន​មានគភ៌​ ​ភិក្ខុនី​សំគាល់​ថា​មិន​មានគភ៌​ ​ហើយ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​គ​ព្ភិ​នី​វគ្គ​ ​សិក្ខាបទ​ទី២​


 ​[​៣៦៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មេដោះ​។​ ​ភិក្ខុនី​នោះ​ ​ត្រេច​ទៅ​បិណ្ឌបាត​។​ ​មនុស្ស​ទាំងឡាយ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ចូរ​អ្នក​ទាំងឡាយ​ឲ្យ​ភិក្ខា​ដល់​លោកម្ចាស់​ ​(​ព្រោះ​)​ ​លោកម្ចាស់​មាន​គ្នីគ្នា​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មេដោះ​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ច្បាស់​នូវ​ពាក្យ​មនុស្ស​ទាំងឡាយ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ស្រី​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636791308264998965
ទៅកាន់ទំព័រ៖