ព្រះត្រៃបិដក ភាគ ០៥
ក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់សិក្ខមានា។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសិក្ខាសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺសិក្ខមានានោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាសិក្ខមានារបស់លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ។ សិក្ខាសម្មតិនោះ ត្រូវសិក្ខមានានោះសូមអស់វារៈជាគំរប់ពីរដងផង ត្រូវសូមអស់វារៈជាគំរប់បីដងផង។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាងនេះមានឈ្មោះនេះ ជាសិក្ខមានារបស់លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ។ បើសិក្ខាសម្មតិកម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់សិក្ខមានាឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាងនេះមានឈ្មោះនេះ ជាសិក្ខមានារបស់លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ។ សង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ
ID: 636791310301440551
ទៅកាន់ទំព័រ៖